សម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ រួចរត់ទៅសារភាពប្រាប់សមត្ថកិច្ចនៅខេត្តពោធិ៍សាត់

(ភ្នំពេញ) ៖ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃ ទី ១៥ ខែ មីនា ឆ្នាំ ២០២២ មានការភ្ញាក់ផ្អើលនៅចំនុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យជាប្តីថា ខ្លួនបានសម្លាប់ប្រពន្ធកាលពីរថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២២ នៅចំនុច បន្ទប់ ជួល លេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះ រត្ន័  វិជ្ជា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន អុីនធឺណេត ស្នាក់នៅ ចំនុច កេីតហេតុ ខាងលេី ។ចំណែកជនរងគ្រោះ ឈ្មោះ ហ៊ា ង សុជាតិ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ មេដោះ(មេីលកូនអោយគេ ) ស្នាក់នៅ ជាមួយម្តាយ ខណ្ឌ ទូលគោក ។

សមត្ថកិច្ចបានឲ្យ​ដឹងថា តាមការបំភ្លឺរបស់ ម្តាយជនរងគ្រោះ ឈ្មោះ  ថៃ គី ភេទស្រី អាយុ ៤៨ ឆ្នាំ បានបញ្ចាក់ថា កាលពីរថ្ងៃទី១១ខែមិនា ឆ្នាំ ២០២២ ជនសង្ស័យ បានទៅសុំម្តាយជនរងគ្រោះ យកប្រពន្ធទៅដេីរលេង ហេីយគាត់ក៏យល់ព្រម ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញ គាត់បានព្យាយាមខលទៅ តែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមិនា ឆ្នាំ ២០២២ ទេីបមានប៉ូលីសខេត្តពោធិសាត់ ខលមកប្រាប់ថា កូនគាត់ត្រូវបានជនសង្ស័យជាប្តី សំលាប់បាត់ហេីយ នៅបន្ទប់ជួល របស់ជនសង្ស័យ ។ សមត្ថកិច្ចបញ្ជាក់ថាគឺជនសង្ស័យចូលសារភាពនៅប៉ុស្ត៍ក្រគ ខេត្តពោធិសាត់ ។

គេមិនទាន់ដឹងច្បាស់ពីមូលហេតុច្បាស់លាស់ នៃការសម្លាប់ប្រពន្ធរបស់ជនសង្ស័យថាផ្តើមចេញពីអ្វីនៅ​ឡើយទេ ប៉ុន្តែតាមប្រភពខ្លះបានអោយដឹងថា អំពើឃាតកម្មខាងលើនេះអាចកើតចេញពីការប្រច័ន្ទ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះពេលនេះសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខកំពុងឡើងទៅខេត្តពោធិ៍សាត់ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close