អ្នកដំណើរ ១៤៣អ្នក នៅលើយន្តហោះឥណ្ឌូនេស៊ី ប្រលឹងចុងសក់ ពេលយន្តហោះបុកបង្គោ ភ្លើង
យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air កាលពីថ្ងៃទី ៧ខែវិច្ឆិកា បានបុកទៅនឹងបង្កោល នៅក្នុងអាកាសយានដ្ឋាន Fatmawati ក្នុងទីក្រុង Bengkulu ប្រទេសឥណ្ឌូនេស៊ី ។
ហេតុការគ្រោះថ្នាក់ខាងលើកើតឡើង នៅពេលយន្តហោះ មានលេខហោះហើរ JT633 ដឹកអ្នកដំណើរ ១៤៣នាក់ ត្រៀមហោះហើរ ទៅកាន់ទីក្រុងចាការតា ។ គ្រោះថ្នាក់ខាងលើ បានធ្វើឲ្យ យន្តហោះ ដាច់ស្លាប់ឆ្វែងមួយចំហៀង ។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់លោក Irsan Hidayat បង្ហាញឲ្យឃើញថា បំណែកធំៗ នៃស្លាប់យន្តហោះ រាយប៉ាយពេញផ្លូវហោះហើរ ។ចំណែកអ្នកដំណើរ កាន់វ៉ាលី អូសរត់គេចចេញពីយន្តហោះ។
បណ្តាញព័ត៌មាន CNN ប្រចាំនៅឥណ្ឌូនេស៊ី បាន ដកស្រងសម្តីមន្ត្រី ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានបញ្ចាក់ថា យន្តហោះមួយផ្សេងទៀត បានបញ្ចូនទៅដឹកអ្នកដំណោះរ បន្តឆ្ពោះទៅកាន់ទីក្រុងចាការតា។ ហេតុការគ្រោះថ្នាក់ ខាងលើ កើតឡើង ចំពេលដែល គ្រោះថ្នាក់យន្តហោះ កាលពីថ្ងៃទី ២៩ខែតុលា សម្លាប់មនុស្ស ១៨៩នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើដូចគ្នា ។ នៅពេលនេះ មូលហេតុពិតប្រាកដ បណ្តាលឲ្យយន្តហោះ JT 610 ជួបគ្រោះថ្នាក់មិនទាន់ដឹងនៅឡើយ ។ ប៉ុន្តែមានការសន្និដ្ឋានថា អាចបណ្តាលមកពី បញ្ហាកុងទ័រល្បឿនៃយន្តហោះ ។ តាមគម្រោង ការប្រកាសពីមូលហេតុពិតប្រាកដបណ្តាលឲ្យយន្តហោះ JT 610 ជួបគ្រោះថ្នាក់នោះនឹងត្រូវប្រកាស់នៅចុងសប្តាហ៍នេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។