មនុស្ស​កើន​ដល់​ជាង ៣​លាន​នាក់ ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​

​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ជាង ៣​លាន​នាក់ បាន​ទៅដល់​បណ្ដា​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន ចាប់តាំងពី​សង្គ្រាម​ជាមួយ​រុស្ស៊ី​ផ្ទុះឡើង កាលពី​ថ្ងៃទី​២៤ ខែ​កុ​ម្ភះ នេះ​បើតាម​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន នៃ​អង្គការសហប្រជាជាតិ (UN)​។​

​ប្រភព​ថា តួលេខ​អ្នក​ដែល​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ​ដល់​ថ្ងៃទី​១៥ ខែមីនា បាន​កើន​ឡើងដល់ ៣,០០០,៣៨១​នាក់​។ ក្នុងនោះ​មនុស្ស​សរុប ១,៨៣០,៧១១​នាក់ បានចេញ​ទៅកាន់​ប្រទេស​ប៉ូឡូញ​, ៤៥៩.៤៨៥​នាក់ ទៅ​ប្រទេស​រូ​ម៉ា​នី​, ៣៣៧,៣១៥​នាក់ ទៅ​ប្រទេស​ម៉ុ​ល​ដាវី​, និង ២៦៧,៥៧០​ចេញទៅ​កាន់​ប្រទេស​ហុង​គ្រី​។​

​គួរ​បញ្ជាក់ថា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​សប្តាហ៍​ទី​៣ ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close