ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរផ្លូវគោកលើកទី១៣
#កត្តាធំៗបីយ៉ាងដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ហើយក្នុងចំនួននេះ កត្តាដែលសំខាន់ជាងគេនោះគឺ កើតឡើងពីកាេទ្វេសប្រហែសនេះឯង ដោយគ្រោះថ្នាក់ចរាចរណ៍ជាឃាតករលាក់មុខ ដូច្នេះសូមបងប្អូនប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតនៅពេលបើកបរយានយន្តគ្រប់ប្រភេទ។
ទាំងនេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរផ្លូវគោកលើកទី១៣ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០១៨ នៅក្នុងបរិវេណរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អមដំណើរដោយ លោកជំទាវ ចឹក ហេង អភិបាលរងខេត្ត ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត និងដោយមានវត្តមាន លោក សំ លាងទ្រី ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក លោកស្រី អនុប្រធាន ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការក្រុង-ស្រុកទាំង៨ និងប្រជាពលរដ្ឋ សិស្សានុសិស្សចំនួនសរុប ៥០០នាក់ បានអញ្ជើញចូលរួមផងដែរ។
សូមបញ្ជាក់ថា ការរៀបចំអោយមានទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរផ្លូវគោកលើកទី១៣នេះគឺ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ជាច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ ផ្លូវអោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពចរាចរណ៍តាមដងផ្លូវនានា។
ជាមួយគ្នានេះ ការគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានកត្តាធំៗបីយ៉ាងដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមមាន :
១-កត្តាមនុស្ស ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ បើកបរលឿនហួសល្បឿនកំណត់ បើកបរធ្វេសប្រហែស បើកបរមានជាតិស្រវឹង មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។
២-កត្តាយានជំនិះ ដោយម្ចាស់យានយន្តមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលធ្វើអោយយានយន្តមិនអាចបញ្ជាបាន ដូចជាហ្វ្រាំងមិនស៊ី បែកកង់ ភ្លើងមិនភ្លឺជាដើម។
៣-កត្តាផ្លូវ ដូចជាផ្លូវរអិល ផ្លូវកោងខ្លាំង ផ្លូវធំតែមានស្ពានតូចចង្អៀត និងពុំទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍អោយបានគ្រប់គ្រាន់នៅលើដងផ្លូវមួយចំនួនជាដើម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។