ថៃ ឆ្លង​កូ​វីដ​ជាង ២​ម៉ឺន​នាក់ និង​ស្លាប់ ៧៧​នាក់​ទៀត

​ក្រសួងសុខាភិបាល​ថៃ បានប្រកាស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ មីនា ២០២២​នេះ​ថា ថៃ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៧៧ នាក់​បន្ថែមទៀត ករណី​ឆ្លង​ថ្មីៗ​ចំនួន ២៥៤៥៦ ក្នុង​រយៈពេល ២៤ ម៉ោង​មុននេះ​។

​ក្រសួង​ថា ក្នុង​ច​ណោម​អ្នក​ឆ្លង​ថ្មី មាន​២៥៤១៧ ជាការ​ឆ្លង​ក្នុង​សហគមន៍ និង​នាំចូល​ចំនួន ៣៩ ករណី​។

​ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០២០​មក ថៃ​មាន​ករណី Covid-19 ចំនួន ៣,២៧៦,០៩៨ នាក់​ហើយ តែ​ជាសះស្បើយ​វិញ ចំនួន ៣,០២៦,៩៦៩​នាក់ រហូតមកដល់​បច្ចុប្បន្ន​។

​ចំនួន​អ្នកស្លាប់​សរុប​មាន​ចំនួន ២៣៩៥៥ នាក់​ហើយ​ដែរ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ មីនា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close