អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលផ្នែកខាងជើង នៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការជួសជុលសង្គ្រោះខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី(ផ្នែកខាងជើង) ដែលមានសភាពទ្រុឌទ្រោមធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ដោយផ្អែកលើស្ថានភាពខូចខាតរបស់ប្រាសាទ ការងារជួសជុលតម្រូវឱ្យអ្នកជំនាញ អនុវត្តតាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) ពោលគឺត្រូវធ្វើការរុះរើតួនៃសំណង់ចេញទាំងស្រុង ដើម្បីធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួខ្លោងទ្វារឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។
ការងារជួសជុលនេះ ត្រូវប្រើពេលវេលាយ៉ាងតិចក៏២ឆ្នាំដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។