កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ អូមីក្រុងថ្មី ១៣២នាក់ និងមានជាសះស្បើយ ៣៧៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ១៣២នាក់បន្ថែមទៀត ខណៈមានជាសះស្បើយ ៣៧៩នាក់ និងពុំមានអ្នកស្លាប់ទេ។
ក្រសួង បានបញ្ជាក់ថា ករណីឆ្លងក្នុងសហគមន៍ ១២៥នាក់ និងករណីនាំចូលពីក្រៅប្រទេស ០៨នាក់។
គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៤ពាន់ ៦២៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ៤០៧នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ០៤៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។