ស្នងការនគរបាលខេត្តព្រះសីហនុ បំភ្លឺពីករណីសន្តិសុខខ្មែរម្នាក់ ធ្វើអត្តឃាតចំណុចឆាយណាថោន
ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥និង២០នាទី មានករណីមនុស្សម្នាក់ស្លាប់នៅចំណុចឆាយណាថោន អាគារទី២៣ ក្រុមទី៨ ភូមិ៦ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះមានឈ្មោះ ធឿន ធេប ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នអាគារកើតហេតុ ។
តាមការស្រាវជ្រាវបានអោយដឹងថា សន្តិសុខដែលធ្វើការជាមួយគ្នាបានអោយយើងដឹងថានៅវេលាម៉ោង៥និង០០នាទីជិតភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះខាងលើបានប្រាប់ថាចុះទៅបត់ជើងនៅជាន់ទី៦ក្រោយមកទើបបានដឹងថាជនរងគ្រោះបានចងកសំលាប់ខ្លួន រួចក៍បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង និងការពិនិត្យស្លាកស្នាម សមត្ថកិច្ច ឃើញថាសពមានសភាព ទន់ ភ្នែកនៅបើក មាត់បិទ និងក្រចកដៃ-ជើងមានពណ៍ស្វាយ គ្រប់សារពាង្គកាយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គល់ឡើយ ។
ផ្អែកតាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី ធ្វើអត្តឃាត (ចងក) ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ភូមិបខ្នរបស់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ស្នងការដ្ឋាននគរបាលខេត្តសូមច្រានចោលរាល់ព័ត៌មានមិនពិតបំពុលសង្គមទាំងឡាយណាដែលគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងករណីណាដែលផ្សាយបំពុលស្នងការដ្ឋាន នឹងស្រាវជ្រាវជននោះអោយមកទទួលខុសត្រូវចំពោះមុខច្បាប់ និងសូមអំពាវនាវអោយបងប្អូនសាធារណៈជ្រាបជាព័ត៍មាន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។