កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ អូ​មី​ក្រុង​ថ្មី ៩៩​នាក់ និង​មាន​ជាសះស្បើយ ៨២​នាក់ និង​មាន​អ្នកជំងឺ​ស្លាប់​ម្នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​ថ្មី ៩៩​នាក់​បន្ថែមទៀត ខណៈ​មាន​ជាសះស្បើយ ៨២​នាក់ និង​មាន​ករណី​ស្លាប់​ម្នាក់​។​

​ក្រសួង បាន​បញ្ជាក់ថា ករណី​ឆ្លង​ក្នុង​សហគមន៍ ៩២​នាក់ និង​ករណី​នាំចូល​ពី​ក្រៅប្រទេស ០៧​នាក់​។​

​គិត​ត្រឹម​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ កម្ពុជា បាន​រកឃើញ​អ្នក​កើត​កូ​វីដ​១៩ សរុប​ចំនួន ១៣​ម៉ឺន ៥​ពាន់ ៨៥​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១៣​ម៉ឺន ១​ពាន់ ៣៨​នាក់ និង​អ្នកស្លាប់​សរុប ៣​ពាន់ ៥២​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close