រុស្ស៊ី ទាមទារ​ឲ្យ​អាមេរិក​-​អង្គការ​ណា​តូ បញ្ឈប់​ការផ្គត់ផ្គង់​អាវុធ និង​បញ្ជូនទាហាន​ស៊ីឈ្នួល​ទៅ​អ៊ុយ​ក្រែ​ន​

​ម៉ូស្គូ​៖ ប្រធានសភា​ជាន់​ទាប​រុស្ស៊ី​លោក វី​យ៉ា​ឆេស​ស្លេវ វ៉ូ​ឡូ​ឌី​ន (Vyacheslav Volodin) ថ្មីៗ​នេះ​បានទាមទារ​ឱ្យ​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ​ត្រូវតែ​បញ្ឈប់​ការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ និង​ការ​បញ្ជូនទាហាន​ស៊ីឈ្នួល​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក វ៉ូ​ឡូ​ឌី​ន បាន​បង្ហោះ​សារ​នៅលើ Telegram ថា អាវុធ និង​គ្រាប់រំសេវ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ប្រទេស​សមាជិក​អង្គការ​ណា​តូ​។ ទាហាន​ស៊ីឈ្នួល​ដែល​បំពេញ​ជួរ​នៃ​កងវរសេនាតូច​ជាតិនិយម (​អ៊ុយ​ក្រែ​ន​) ត្រូវបាន​ជ្រើសរើស​នៅក្នុង​ប្រទេស​នៃ​សម្ពន្ធ​អា​ត្ល​ង់​ទិ​ក​ខាងជើង ដោយមាន​ការយល់ព្រម​ពី​ថ្នាក់ដឹកនាំ​របស់​ពួកគេ​។

ដូច្នេះ​នៅពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន និង​សហការី​របស់​អង្គការ​ណា​តូ​អំពាវនាវ​ឱ្យមាន​សន្តិភាព​នោះ ពួកគេ​ត្រូវតែ​ចាប់ផ្តើម​ពី​ខ្លួន​ពួកគេ​ជាមុនសិន​។ វា​ជា​កំហុស​របស់​ពួកគេ ដែល​ការដោះស្រាយ​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន​, ភាព​គ្មាន​យោធា និង​ការបំផ្លិចបំផ្លាញ​កំពុង​ត្រូវបាន​ពន្យារពេល​។ នេះ​បើតាម​មេដឹកនាំ​រុស្ស៊ី​បង្ហោះ​សារ​នៅលើ Telegram​។​

​លោក វ៉ូ​ឡូ​ឌី​ន បាន​សង្កត់ធ្ងន់​ទៀតថា ប្រសិនបើ​បណ្តា​ប្រទេស​លោកខាងលិច​ចង់បាន​សន្តិភាព​នោះ ពួកគេ​គួរតែ​ផ្តល់​មូលនិធិ​ដែល​មិនមែនជា​ការផ្គត់ផ្គង់​យោធា​នោះទេ ប៉ុន្តែ​ជាការ​ផ្តល់ជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close