ប្រាសាទអង្គរវត្ត​ ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពិភពលោក​ដែលជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​ទស្សនា​ព្រះអាទិត្យ​រះ​

​ភ្នំពេញ​៖ ប្រាសាទអង្គរវត្ត របស់​ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​ទស្សនា​ពេល​ព្រះអាទិត្យ​រះ និង​លិច ក្នុងចំណោម​ទីតាំង​គ្រប់​ប្រទេស​ទាំងអស់ នៅលើ​ពិភពលោក​។ នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ ដោយ​គេហទំព័រ​ដ៏​ល្បី​របស់​អង់គ្លេស Mornings.co.uk ។​

​ការសិក្សា​របស់ Mornings.co.uk ត្រូវបាន​បន្ត​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ល្បីៗ​ជាច្រើន​ទៀត ដែល​ផ្តោតលើ​ទីតាំង​កម្សាន្ត ដោយ​ផ្តល់​ចំណាត់ថ្នាក់​ដូចខាងក្រោម​៖
* ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ Angkor Wat របស់​កម្ពុជា​
* ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ Haleakala Crater របស់​អាមេរិក​
* ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ Taj Mahal របស់​ឥណ្ឌា​
* ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ Borobudur Temple របស់​ឥណ្ឌូ​នេ​ស៉ី​
* ចំណាត់ថ្នាក់​លេខ​៥ បាន​ទៅលើ Uluru របស់​អូស្ត្រាលី​
* ចំណាត់ថ្នាក់​លេខ​៦ បាន​ទៅលើ Saragng Kot របស់​នេ​ប៉ាល់​
* ចំណាត់ថ្នាក់​លេខ​៧ បាន​ទៅលើ Bagan Temples របស់​មី​យ៉ាន់​ម៉ា​
* ចំណាត់ថ្នាក់​លេខ​៨ បាន​ទៅលើ Adam’s Peak (Sri pada) របស់​ស្រីលង្កា​
* ចំណាត់ថ្នាក់​លេខ​៩ បាន​ទៅលើ Charles Bridge របស់​ឆេ​ក​
* ចំណាត់ថ្នាក់​លេខ​១០ បាន​ទៅលើ Machu Picchu របស់​ពេ​រូ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close