ភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនាថ្ងៃរះ ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត
នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ គឺជាបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។
បើទោះបី នៅថ្ងៃទី២១នេះ ព្រះអាទិត្យមិនទាន់រះមកចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត និងអាកាសធាតុមិនអំណោយផលយ៉ាងណាក្តី ទិដ្ឋភាពដ៏អស្ចារ្យនេះ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនរយនាក់មករងចាំទស្សនា និងផ្តិតយករូបភាពដ៏កម្រដែលព្រះអាទិត្យដើរគោចរណ៍ចំកំពូលប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។
សូមបញ្ជាក់ថា ថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រី មាន២ដងក្នុង១ឆ្នាំ ដែលព្រឹត្តិការណ៍នេះត្រូវចំថ្ងៃទី២១ ខែមីនា និងលើកទី២នៅថ្ងៃទី២២ ខែកញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។