អ្នកជំនាញការ ICC-Angkor បន្ត​ចុះ​ពិនិត្យ​វង់​ទស្សនា​ប្រាសាទចៅសាយទេវតា ធម្ម​ន​ន្ទ ភ្នំ​ក្រោម

​ក្រុម​អ្នកជំនាញការ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ ដោយ​ក្នុងនោះ ចុះ​មើល​គម្រោង​រៀបចំ​វង់​ទស្សនា​ថ្មី​នៅ​ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ សួន​បណ្ដុះ​កូនឈើ​ប្រាសាទតាកែវ​។​

​អមដំណើរ​ជាមួយ​លេខាធិការដ្ឋាន​អាយ​ស៊ី​ស៊ី​-​អង្គរ និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក្រុម​អ្នកជំនាញការ បន្តទៅ​ពិនិត្យ​គម្រោង​វង់​ទស្សនា​ផ្លូវ​ថ្មើ​ជើង​កំពែង​ក្រុង​អង្គរធំ និង​វង់​ទស្សនា​ប្រាសាទភ្នំក្រោម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close