ចាប់ខ្លួន​ជនជាតិ​វៀតណាម ៣​នាក់ ករណី​លួច​បន្លំ​ឆ្លងដែន​ខុសច្បាប់ ចូលមក​ប្រទេស​កម្ពុជា

ខេត្តបាត់ដំបង​៖ សមត្ថកិច្ច​ព្រំដែន​ខេត្តបាត់ដំបង បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ៣​នាក់ ដែល​បាន​បន្លំ​ខ្លួន​លួច​ឆ្លងដែន​ខុសច្បាប់​មកពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ត្រង់ចំណុច​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​។​

​ជនជាតិ​វៀតណាម​ទាំង​៣​នាក់ ដែល​បន្លំ​ខ្លួន​លួច​ឆ្លងដែន​ខុសច្បាប់​ចូលមក​ប្រទេស​កម្ពុជា​មានឈ្មោះ DUONG VAN PHUONG ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ C8797146 ទិដ្ឋាការ​ចូល​តាម​ប្រទេស​ឡាវ ឈ្មោះ LE THI HIEN ភេទ​ស្រី អាយុ ២៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ N2020433 ទិដ្ឋាការ​ចូល​តាម​ប្រទេស​ឡាវ និង​ឈ្មោះ VO ANH ភេទ ប្រុស អាយុ ២៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ C8887841 ទិដ្ឋាការ​ចូល​តាម​ប្រទេស​ឡាវ​។​

​ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​ព្រំដែន បានប្រគល់​ទៅឱ្យ​សមត្ថកិច្ច​នៃ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ចាត់​បញ្ជូន​ពួកគេ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close