ថៃ នាំចេញ​អង្ករ​អាច​កើន​ដល់ ៨​លាន​តោន ក្នុង​ឆ្នាំ​២០២២​នេះ​

​ការនាំចេញ​អង្ករ​របស់​ប្រទេស​ថៃ ត្រូវបាន​គេ​រំពឹងថា នឹង​លើសពី ៨ លាន​តោន នៅ​ឆ្នាំ​២០២២​នេះ​។ ប្រធានកិត្តិយស​នៃ​សមាគម​អ្នក​នាំចេញ​អង្ករ​ថៃ Chookiat Ophaswongse បានឱ្យដឹង​ទៀតថា ចំនួន​កើនឡើង​បែបនេះ គឺ​ដោយសារតែ​ភាព​ខ្សោយ​នៃ​ប្រាក់​បាត និង​ការកើនឡើង​នៃ​តម្រូវការ​នៅក្នុង​ទីផ្សារ​ពិភពលោក​។​

​លោក Chookiat ថា ការនាំចេញ​អង្ករ​របស់​ថៃ​ឈានដល់ ១,៥ លាន​តោន​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ បើ​ធៀប​នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១ មាន​ត្រឹម​៩០​ម៉ឺន​តោន​។​

​លោក​បាន​បន្តថា ប្រសិនបើ​ប្រទេស​ថៃ​អាច​នាំចេញ​ជា​មធ្យម ៧០ ម៉ឺន​តោន​ក្នុង​មួយខែ នោះ​ទំហំ​នាំចេញ​សរុប​ទំនង​ជាមាន​យ៉ាងហោចណាស់ ៨ លាន​តោន​នៅ​ឆ្នាំនេះ លើសពី ៧ លាន​តោន​ដែល​សមាគម​បាន​ព្យាករ កាលពីមុន​។ តម្លៃ​នៃ​ការនាំចេញ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន ១៣០ ពាន់​លាន​បាត កើនឡើង​ពី ១១០ ពាន់​លាន កាលពី​ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close