ប្រសិនបើ​សន្តិសុខ​រុស្ស៊ី​រង​ការគំរាមកំហែង រុស្ស៊ី​ថា​នឹង​ប្រើប្រាស់​គ្រាប់បែកបរមាណូ​

​រុស្ស៊ី​បានដាក់​ពង្រាយ​កម្លាំង​ទាហាន​ប្រមាណ​១៥០​ពាន់​នាក់​នៅ​ជុំវិញ​ប្រទេស​អ៊ុយ​ក្រែ​ន មុនពេល​ចាប់ផ្តើម​វាយប្រហារ​នៅ​ថ្ងៃទី ២៤​ខែមីនា ។ រុស្ស៊ី​បានដាក់​ពង្រាយ​សព្វាវុធ​ជាច្រើន​ដូចគ្នា ទាំង​យន្តហោះ​ចម្បាំង រថក្រោះ កាំភ្លើង​ធំ មី​ស៊ី​ល​…​។​

​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Peskov​បានលើកឡើង​បញ្ចាក់​ប្រាប់​បណ្តាញ​ព័ត៌មាន CNN​របស់​អាមេរិក​នា​ថ្ងៃទី​២២​ខែមីនា ថា នៅក្នុង​គោលនយោបាយ​សន្តិសុខ​ជាតិ​របស់​រុស្ស៊ី​បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្នុងពេល​សន្តិសុខ​ជាតិ​រង​ការគំរាមកំហែង​គឺជា​ពេលវេលា​ដែល​រុស្ស៊ី​ប្រើប្រាស់​គ្រាប់បែកបរមាណូ ។​

​លោក Dmitry Peskov បានលើកឡើង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន CNN ដែល អ្នកដឹកនាំ​កម្មវិធី​សួរថា តើ​លោក​ជឿជាក់ថា ប្រធានាធិបតី​ពូ​ទីន​នឹង​ប្រើប្រាស់​គ្រាប់បែកបរមាណូ​ដែរឬទេ​? លោក Dmitry Peskov បាន​បញ្ជាក់ថា «​យើង​មាន​គោលជំហរ​ពី​សន្តិសុខ​ជាតិ​ដោយ​បើក​ជំហ ហើយ​អស់លោក​អាច​អាច​ពី​ហេតុផល​ដែល​ជំរុញ​ឲ្យ​រុស្ស៊ី​ត្រូវ​ប្រើប្រាស់​ដល់​គ្រាប់បែកបរមាណូ ។ ប្រសិនបើជា​ការគំរាមកំហែង​ដល់​ប្រទេសជាតិ​របស់​យើងខ្ញុំ គឺ​អាវុធ​បរមាណូ នឹង​ត្រូវបាន​ប្រើប្រាស់ »​។ មន្ត្រី​រុស្ស៊ី​បានបញ្ជាក់​ទៀតថា ការចំណាយ​ប្រាក់​ជាច្រើន​ដើម្បី​ផលិត​គ្រាប់បែកបរមាណូ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ ហើយ​ក្នុងពេល​សន្តិសុខ​ជាតិ​រង​ការគំរាមកំហែង យើង​មិនអាច មិន​ប្រើប្រាស់​បរមាណូ​នោះឡើយ​។​

​អគ្គមេបញ្ជាការ​កម្លាំង​ទាហាន​អាមេរិក ប្រចាំ​នៅ​តំបន់​អឺរ៉ុប លោក Hodges បាន​បញ្ជាក់ថា រុស្ស៊ី​នឹងមិន​ទទួលបាន​ជោគជ័យ នៅក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​នោះឡើយ​។ ចំណែក​រុស្ស៊ី​វិញ​បានប្រកាសថា ដាច់ខាត​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គឺ​ត្រូវតែ​ទទួលបាន​ជ័យជម្នះ គ្មាន​ឡើយ​បរាជ័យ​។​

​ទាំងនោះ​ហើយ​បាន​បង្កក្តី​បារម្ភ​ថា​ប្រសិនបើ​លោកខាងលិច បង្ខំ​ឲ្យ​រុស្ស៊ី​ដើរ​ដល់​ផ្លូវ​ទល់ ហើយ​សន្តិសុខ​រុស្ស៊ី​រង​ការគំរាមកំហែង​នោះ រុស្ស៊ី​មិនអាច​រក្សាទុក​គ្រាប់បែកបរមាណូ​នោះឡើយ គឺ​ត្រូវតែ​ប្រើប្រាស់​ដើម្បី ដើម្បី​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ឡើងវិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close