ថៃ បន្តមានករណីឆ្លងកូវីដថ្មីៗ ជាង២.៧ម៉ឺននាក់ទៀត
ថៃបានប្រកាស នាព្រឹកថ្ងៃទី២៤ មីនានេះថា រកឃើញវិជ្ជមានកូវីដប្រមាណ២៧០០០នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ខណៈមានមនុស្សស្លាប់ព្រោះជំងឺនេះ ៨២នាក់ទៀត។
ក្រសួងថា ក្នុងចំណោមអ្នកកើតកូវីដថ្មីៗ ទាំង ២៧០២៤នាក់ មានតែ៤៦នាក់ប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនេះ ២៦៩៧៨នាក់គឺជាករណីឆ្លងក្នុងសហគមន៍។
ចាប់តាំងពីកើតមានកូវីដ១៩ លើកដំបូង កាលពីដើមឆ្នាំ២០២០ ថៃមានមនុស្សឆ្លងកូវីដ ៣,៤៥០,៩៨០នាក់ហើយ ជាសះស្បើយវិញ ៣,១៨៦,០៥២នាក់ រីឯមនុស្សស្លាប់វិញ កើនដល់ ២៧០២៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។