វៀតណាម តម្លៃ​ប្រេងសាំង​ធ្លាក់ចុះ ក្រោយ​ការ​កាត់​ពន្ធ​

​តម្លៃ​ប្រេងសាំង​នៅ​ប្រទេស​វៀតណាម ត្រូវបាន​កាត់បន្ថយ​ជាង ១០០០ ដុង (៤.៣ សេន​អាមេរិក​) កាលពីដើម​ខែមេសា​នេះ ពោលគឺ​បន្ទាប់ពី​ពន្ធ​លើ​បរិស្ថាន ត្រូវបាន​កាត់បន្ថយ​ពាក់កណ្តាល​។​

​សាំង RON 95 ដ៏​ពេញនិយម និង​ជីវ​ឥន្ធនៈ E5 RON 92 បាន​ក្លាយជា​តម្លៃថោក​ជាង ៣.៦ ភាគរយ ពោលគឺ​ធ្លាក់​មក​នៅ ២៨១៥០ ដុង និង ២៧៣០០ ដុង​។ ប៉ុន្តែ​តម្លៃ​ប្រេងកាត ប្រេងម៉ាស៊ូត និង​ម៉ា​ស៊ូ​ត​ត្រូវបាន​កែសម្រួល​ឡើង​ពី ២,៤-៦,៤ ភាគរយ​។​

​ការកែសម្រួល​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ ជាធម្មតា ធ្វើឡើង​នៅ​ម៉ោង ៣ រសៀល ថ្ងៃទី ១ ទី ១១ និង​ថ្ងៃទី ២១ នៃ​ខែ​នីមួយៗ ប៉ុន្តែ​លើក​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃទី ៣១ ដោយសារ​ការកាត់បន្ថយ​ពន្ធ​លើ​បរិស្ថាន ផ្តើម​មាន​ប្រសិទ្ធភាព​។​

គួរ​បញ្ជាក់ថា ពន្ធបរិស្ថាន ដែលជា​ពន្ធ​ដ៏​ធំ​បំផុត​នៃ​ពន្ធ និង​ថ្លៃ​ប្រេងឥន្ធនៈ​ទាំងអស់​ត្រូវបាន​កាត់បន្ថយ​ពាក់កណ្តាល​មក​ត្រឹម ២០០០ ដុង​សម្រាប់​ប្រេងសាំង ហើយ​កាត់បន្ថយ​ពី ៧០០-១០០០ ដុង​លើ​ឥន្ធនៈ​ផ្សេងទៀត​នឹង​នៅមាន​អំណាច​រហូតដល់​ឆ្នាំនេះ​។ បើ​គ្មាន​ការកាត់បន្ថយ​ពន្ធ​ទេ តម្លៃ​សាំង​នឹង​ឡើងថ្លៃ​ពី ១ ០០០ ទៅ ២ ៨០០ ដុង​ក្នុង​មួយ​លីត្រ​នៅ​ថ្ងៃ​សុក្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close