ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ពិសារ​អាហារ​សាមគ្គី​ជាមួយ​កីឡាករ កីឡាការិនី និង​អតីត​កីឡាករ កីឡាការិនី ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ

​កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ សហព័ន្ធ​កីឡា​ជាតិ កីឡាករ កីឡាការិនី ដែល​ធ្លាប់​បានទទួល​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ការប្រកួត​កីឡា​អាស៊ី​ហ្គេម ការប្រកួត​ជើងឯក​ពិភពលោក ការប្រកួត​ជើងឯក​អាស៊ី និង​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ នាពេល​កន្លងមក​។

​ឯកឧត្តម​បណ្ឌិត​បាន​មាន​មិ​ត​សំណេះសំណាល​យ៉ាង​ជិតស្និត និង​កោតសរសើរ​ការខិតខំ​ប្រឹង​របស់​បុគ្គល​ផ្ទាល់ ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ក្រោម​ម្លប់​សន្តិភាព ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​វិស័យ​កីឡា​ឱ្យ​កាន់​តែមាន​ភាព​ល្បី​សុសសាយ​ក្នុង​តំបន់ ឆ្លៀត​ក្នុងឱកាស​ដ៏​មាន​អត្ថន័យ​នេះ ឯកឧត្តម​បណ្ឌិត​ក៏បានផ្តល់​ជូន​ថវិកា ១​លាន​រៀល​/​នាក់​ផងដែរ ជូន​ដល់​កីឡាករ កីឡាការិនី​ចំនួន ៣៦​រូប មកពី​ប្រភេទ​កីឡា​មួយចំនួន​រួមមាន តេ​ក្វាន់​ដូ​WT ជឺ​ជី​តស៊ូ ម៉ូតូ​ទឹក ប៊ូល​និង​ប៉េតង់ ចំបាប់ ប្រដាល់​គុន​ខ្មែរ​Muay ឈិន​ឡូ​ន​(​សីដក់​) វ៉ូ​វី​ណា​ម គុន​ល្បុ​ក​ត្តោ តេ​ក្វាន់​ដូ​ITF ទូកក្តោង និង​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​។

​ឯកឧត្តម​បណ្ឌិត​បាន​ផ្តាំផ្ញើ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​បន្ត​ខិតខំ​ប្រឹង​ហ្វឹកហ្វឺន​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើយ៉ាងណា​នាំយក​នូវ​មេដាយ​ត្រលប់មក​ជូន​កម្ពុជា​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close