កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម​ជា​អន្លើ ចាប់ពី​ថ្ងៃទី​៦-១២ ខែមេសា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៦-១២ ខែមេសា ឆ្នាំ​២០២២​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​៖

* នៅ​ថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​
* នៅ​ថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ​។​
​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ °C
* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ជា​អន្លើ ។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ °C
* នៅ​ថ្ងៃទី​១១-១២ ខែមេសា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ជា​អន្លើ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ជា​អន្លើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close