ពិធីបើកការដ្ឋាន​អភិរក្ស និង​ជួសជុល​រោងទង​ទី​៣ ខាងជើង​ឈៀង​ខាងលិច ប្រាសាទបន្ទាយឆ្មារ

​កាលពី​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ លោកជំទាវ នេត្រ ភូ​ម៉ា​រី តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន​អភិរក្ស និង​ជួសជុល​រោងទង​ទី​៣ ខាងជើង​ឈៀង​ខាងលិច ប្រាសាទបន្ទាយឆ្មារ ។​

​ការដ្ឋាន​អភិរក្ស និង​ជួសជុល​រោងទង​ទី​៣ ខាងជើង​ឆៀង​ខាងលិច ប្រាសាទបន្ទាយឆ្មារ ជាការ​ឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារៈ និង​ថវិកា​ដ៏​មហា​សប្បុរស របស់លោក​ជំទាវ​ឧកញ៉ា ហេម ចិន្តា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​។

​ក្នុងឱកាស​នោះ​ក្នុងនាម​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​របស់លោក​ជំទាវ​ឧកញ៉ា ហេម ចិន្តា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ដែល​លោក​ទាំងពីរ មាន​ទឹកចិត្ត​ស្រឡាញ់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ព្រមទាំង​សប្បុរសជន​មួយចំនួនទៀត ដែល​បាន​បរិច្ចាក​ធនធាន​ដ៏​ច្រើន​ដើម្បី​ជួយ​អភិរក្ស និង​ជួសជុល​ក្នុង​រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ​នេះ អោយមាន​ភាពប្រសើរឡើង​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close