៣ខែ ឆ្នាំនេះ! កម្ពុជា នាំចេញអង្ករ និងស្រូវជាង ៤០០លានដុល្លារ
ភ្នំពេញ៖ បើតាមរបាយការពីក្រសួងកសិកម្ម បញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ ៤៩ ប្រទេស និងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧ លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍បានឲ្យដឹងថា ប្រទេសចិន និងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ចំនួន ៥២% ឬស្មើនឹង ៨៨ ៦៤៦ តោន គិតជាទឹកប្រាក់ចំនួន ៤៥.១៩ លានដុល្លាសហរដ្ឋអាមេរិច បណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ៣១% ឬស្មើនឹង ៥២ ២២២ តោន គិតជាទឹកប្រាក់ចំនួន ៣៥.៩៥លានដុល្លាសហរដ្ឋអាមេរិច ប្រទេសដែលជារដ្ឋសមាជិកអាស៊ានចំនួន ១០% ឬស្មើនឹង ១៧ ៣១០ តោន គិតជាទឹកប្រាក់ចំនួន ១០.៦៤លានដុល្លាសហរដ្ឋអាមេរិច និងបណ្តាគោលដៅផ្សេងៗ ចំនួន ៧% ឬស្មើនឹង ១២ ៣៦១ តោន គិតជាទឹកប្រាក់ចំនួន ៨.៦៧ លានដុល្លាអាមេរិច ដែលក្នុងនោះទៅបណ្តាប្រទេសនៅក្នុងទ្វីអាហ្វ្រិច ៣% ឬស្មើនឹង ៤ ៧៩៧ តោន តំបន់អូសេអានី រួមមានអូស្ត្រាលី និងញូហ្សេឡែន ២ ៤៦៥ តោន និងតំបន់ប្រទេសនៅក្នុងតំបន់អាស៊ីអឺរ៉ុប រួមមានតួគី រុស្សី និងអ៊ុយក្រែន ១ ២៥៥ តោន ។ល។
សម្រាប់ការនាំចេញស្រូវ ទៅប្រទេសវៀតណាមមានចំនួន ១ ៣៩០ ១៨១ តោន ដែលគិតជាទឹកប្រាក់ប៉ានប្រមាណចំនួន ៣១៣ ដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងចំនួន ១៣.៦០%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។