ពិធីបើកការប្រកួតកីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់ប្រចាំស្រុកពាមរក៍
ព្រៃវែង៖ ព្រឹកនេះលោកជំទាវ ព្រំ សុភី ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមរក៍ បានអញ្ជើញជាគណៈអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់ប្រចាំស្រុកពាមរក៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ក្នុងឱកាសនោះលោកជំទាវ ព្រំ សុភី ក៏បានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដល់ក្រុមការងាររៀបចំការប្រកួត សម្រាប់ឲ្យដំណើរការប្រកួតនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។
ព្រឹត្តិការប្រកួតកីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់ប្រចាំស្រុកពាមរក៍ រៀបចំដោយការិយាល័យអប់រំ យុវជន និងកីឡាស្រុកពាមរក៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។