ADB នឹង​ផ្តល់​កម្ចីសម្បទាន​ជាង ១​ពាន់​លាន​ដុល្លារ និង​ជំនួយឥតសំណង ៣៧​លាន​ដុល្លារ​ទៀត ដល់​កម្ពុជា​

​ភ្នំពេញ​៖ បច្ចុប្បន្ន ADB កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ចំនួន ២.៣​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​។ សម្រាប់​ឆ្នាំ ២០២១ ADB បានអនុម័ត​ផ្តល់ប្រាក់​កម្ចី និង ជំនួយឥតសំណង​ចំនួន ៣២៧.១​លាន​ដុល្លារ ហើយ​បាន​កៀគរ​ថវិកា​បន្ថែមចំនួន ៥​លាន​ដុល្លារ តាមរយៈ​សហ​ហិរញ្ញប្បទាន​សម្រាប់​ប្រទេស​កម្ពុជា​។​

​ថវិកា​របស់ ADB ដែល​ត្រៀម​សម្រាប់​កម្ពុជា​ក្នុង​ឆ្នាំ ២០២២-២០២៥ រួមមាន​៖ កម្ចីសម្បទាន​ចំនួន ១.៤៤​ពាន់​លាន​ដុល្លារ និង​ជំនួយឥតសំណង​ចំនួន ៣៧​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​ងើបឡើង​វិញ ពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close