ថៃ រំពឹងថា សង្ក្រាន្តឆ្នាំថ្មី អ្នកធ្វើដំណើរទៅលេង​អាច​ចាយ​ជាង ១០​ពាន់​លាន​ដុល្លារ​!

​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បាន​ឲ្យ​ដឹង នា​ថ្ងៃទី​៦ មេសា ២០២២​ថា អ្នកធ្វើដំណើរ​ថៃ​ប្រមាណ ៣.៣៤​លាន​នាក់ ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ដំណើរ​កម្សាន្ត ក្នុង​បុណ្យ Songkran ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ហើយ​ចំណាយ​ប្រាក់​ប្រហែល ១១​ពាន់​លាន​ដុល្លារ​។​

​លោក Yuthasak Supasorn ប្រធាន TAT បាន​និយាយថា ការ​គ្របដណ្តប់​លើ​សណ្ឋាគារ និង​រមណីយដ្ឋាន​នានា​ទូទាំងប្រទេស​ក្នុងអំឡុង​ពេលនេះ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ជា​មធ្យម​ប្រហែល ៤១​ភាគរយ​។

​លោក​បាន​និយាយថា ទោះជា​យ៉ាងណាក៏ដោយ ការធ្វើដំណើរ និង​ការចំណាយ​នឹងមាន​កម្រិត​ទាប​ជាង​កម្រិត​មុន​កូ​វីដ ដោយសារ​សេដ្ឋកិច្ច​របស់​ប្រទេស​មិនទាន់បាន​ធួរ​ស្បើយ​ពេញលេញ​នៅឡើយ ហើយ​ប្រជាជន​ថៃ​ជាច្រើន​មានការ​ប្រុងប្រយ័ត្ន ចំពោះ​វីរុស​ប​ប្លែង​ថ្មី អូ​មី​ក្រុង​។​

​លោក Yuthasak Supasorn បាន​និយាយថា អ្នកធ្វើដំណើរ​ភាគច្រើន​ទំនងជា​នឹង​ប្រើប្រាស់​យានជំនិះ​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​ជៀសវាង​ឱកាស​នៃ​ការឆ្លង​វីរុស ហើយ​ពួកគេ​នឹង​ចំណាយ​តិចជាង​ធម្មតា ក្នុងអំឡុង​ពិធីបុណ្យ Songkran៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close