លោកជំទាវ លី អ៊ុំអេង ត្រូវសមត្ថកិច្ចចាប់ខ្លួន រឿងចេញសែកស្អុយ
លោកជំទាវ លី អ៊ុំអេង ដែលមានរឿងពាក់ព័ន្ធនឹងការចោទប្រកាន់រឿងដីធ្លីនៅក្នុងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននៅថ្ងៃទី៨ វិច្ឆិកា នេះ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងរឿងចេញសែកអត់ប្រាក់។
យោងតាមដីកាចេញដោយ លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ឈ្មោះ លី អ៊ុំអេង ត្រូវចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨»។
បើតាមដីកាតុលាការ, មុនពេលចាប់ខ្លួន ចំពោះករណីនេះគឺលោកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។