អ៊ុយ​ក្រែ​ន បញ្ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី ជា​ផ្លូវការ​!

​កៀវ​៖ សេវា​សារព័ត៌មាន​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ណែនាំ​រដ្ឋាភិបាល​របស់លោក​ឱ្យធ្វើជា​ផ្លូវការ នូវ​ការបញ្ឈប់​ការធ្វើ​ពាណិជ្ជកម្ម​របស់​អ៊ុយ​ក្រែ​ន​ជាមួយ​ប្រទេស​រុស្ស៊ី​។​

​សេចក្តីថ្លែងការណ៍​ខាងលើនេះ​បាន​បន្ថែមទៀតថា តាមពិតទៅ ប្រតិបត្តិការ​នាំចូល និង​នាំចេញ​រវាង​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​ត្រូវបាន​បញ្ចប់​ទាំងស្រុង ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជម្លោះ​មកម្ល៉េះ​។

យោងតាម​សេវា​សារពើពន្ធ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​បានឱ្យដឹងថា អ៊ុយ​ក្រែ​ន​បានទទួល​កំណើន ៣៨.៧​ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០២១ ជាមួយនឹង​តម្លៃ ១០.០៩​ពាន់​លាន​ដុល្លារ​។

​រីឯ​ការនាំចេញ បាន​កើនឡើង ២៦.៥​ភាគរយ ដល់​តម្លៃ ៣.៤៤​ពាន់​លាន​ដុល្លារ ខណៈដែល​ការនាំ​ចូល​វិញ កើនឡើង ៤៥.៩​ភាគរយ​ដល់​តម្លៃ ៦.៦៥​ពាន់​លាន​ដុល្លារ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close