បារាំង​ទាមទារ​ឲ្យ​តុលាការ​ពិន័យ​ធនាគារ​មួយ​នៅ​ស្វីស​ជិត២ពាន់​លាន​ដុល្លារ​អាមេរិក​ ​ពាក់ព័ន្ធ​ការ​បន្លំ​ពន្ធ​

ប្រទេស​បារាំង​ ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ ​បាន​ជំរុញ​ឲ្យ​តុលាការក្រុង​ប៉ារីស​ពិន័យ​ធនាគារ​ស្វីស​ ​UBS​ ​១.៦ពាន់​លាន​អឺ​រ៉ូ​ ​ឬ​ ​១.៨ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដោយ​ចោទ​ថា​ ​ធនាគារ​ ​UBS​ ​នេះ​បាន​ជួយ​ដល់​អតិថិជន​របស់​ខ្លួន​បន្លំ​ពន្ធ​។​

ធនាគារ​យក្ស​នៅ​ប្រទេស​ស្វីស​មួយ​នេះ​បាន​ប្រឈម​នឹង​ការ​កាត់ក្តី​នៅ​ប៉ារីស​ ​ចាប់តាំងពី​ដើមខែ​តុលា​មក​ ​ពោល​គឺ​ក្រោយពេល​ដែល​មានការ​ស៊ើបអង្កេត៦ឆ្នាំ​ ​ដែល​ចោទ​ថា​ ​UBS​ ​និង​សាខា​នៅ​បារាំង​របស់​ខ្លួន​ថា​ ​បើកឲ្យ​មាន​ប្រតិបត្តិ​ការ​បន្លំ​ពន្ធ​ ​ពីឆ្នាំ២០០៤ដល់២០១២​ ​។​ យ៉ាងណាក៏ដោយ​ ​UBS​ ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​។​

​លោក​ ​Xavier​ ​Normand​-​Bodard​ ​មេធាវី​ម្នាក់​តំណាង​ឲ្យ​បា​រា​មង​បាន​ថ្ងៃពុធ​ ​បាន​ស្នើ​ដល់​តុលាការ​ដាក់ទណ្ឌកម្ម​លើ​ធនាគារ​ ​ដែល​ធ្វើពុត​ជា​មិនដឹង​ពី​ពលរដ្ឋ​បារាំង​បាន​លាក់​ទ្រព្យសម្បត្តិ​នៅ​ស្វីស​ ​តាមរយៈ​ការ​បន្លំ​ពន្ធ​បំពាន​លើ​អាជ្ញាធរ​ពន្ធ​ដា​របស់​បារាំង​។​

សូម​រម្លឹក​ថា​ ​UBS​ ​ត្រូវ​បាន​រក​ឃើញ​រួចមក​ហើយ​ថា​ ​មាន​កំហុស​លើ​ការ​ឃុបឃិត​ជួយ​ឲ្យ​អតិថិជន​ប្រមាណ២ម៉ឺន​នាក់​ ​បាន​លាក់​លុយរាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ពី​អាជ្ញាធរ​អាមេរិក​ ​ចាប់ពី​ឆ្នាំ២០០២​ ​និង​ ​២០០៧​ ​។​ ​ធនាគារ​នេះ​បាន​ចំណាយ៧៨០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close