៣ខែដើមឆ្នាំនវ! វៀតណាម នាំទំនិញចេញកើនលើសការនាំចូល ១.៦ពាន់លានដុល្លារ
ទិន្នន័យគយរបស់រដ្ឋាភិបាលវៀតណាម បាន ចេញផ្សាយ នាថ្ងៃទី៧ ខែមេសា ២០២២ថា វៀតណាមបាន រាយការណ៍ពីអតិរេកពាណិជ្ជកម្ម ឬការនាំទំនិញចេញ កើនលើសការនាំទំនិញចូល ចំនួន១.៦៤ពាន់លានដុល្លារ អាមេរិក នៅក្នុងត្រីមាសទីមួយ ក្នុងនេះ។
នាយកដ្ឋានគយបានឲ្យដឹង តាមរយៈរបាយការណ៍មួយថា ការនាំចេញក្នុងអំឡុងខែមករាដល់ខែមីនា បានកើនឡើង ១៣.៤ភាគរយធៀបនឹងឆ្នាំមុន គឺមានរហូតដល់ ៨៩.១០ ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ១៥.២ភាគរយ គឺមាន ៨៧.៤៦ ពាន់លានដុល្លារ។
នាយកដ្ឋានបាននិយាយថា នៅក្នុងខែមីនា ការនាំចេញរបស់ ប្រទេសបានកើនឡើង ៤៨.២ភាគរយ ធៀបនឹងខែកុម្ភៈ ដែលមាន ៣៤.៧១ ពាន់លានដុល្លារ ខណៈដែលការនាំ ចូលកើនឡើង ២៨.៧ភាគរយ គឺកើនដល់ ៣២.៦៦ ពាន់ លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។