ក្រុមហ៊ុន​ធំៗ​១៨ ​ផ្តល់ឱកាស​ការងារ​ជាង ៣​ពាន់​កន្លែង ក្នុង​វេទិកា​ការងារ​របស់ NEA

​ភ្នំពេញ​៖ ឱកាស​ការងារ​ចំនួន ៣ ២១៦​កន្លែង ក្នុង​មុខជំនាញ​ផ្សេងៗ​គ្នា​ជាច្រើន នឹងត្រូវ​បានផ្តល់​ជូន​ពី​ក្រុមហ៊ុន​ធំៗ​ចំនួន​១៨ នៅក្នុង​វេទិកា​ការងារ ដែល​សហការ​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយនឹង​សហភាព សហព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២២​នេះ នៅក្នុង​បរិវេណ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ចំពោះ​សិស្ស​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​អាចយ​ក ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ​ផ្ទាល់ និង​សម្ភាស​ផ្ទាល់ ជាមួយ​អ្នកតំណាង​ក្រុមហ៊ុន​ទាំងនោះ​បាន​ភ្លាមៗ​ក្នុង​ថ្ងៃ​តែមួយ​តែម្តង​។​

​ក្រុមហ៊ុន​ធំៗ​ទាំង​១៨ ដែល​នឹងចូលរួម​ជ្រើសរើស​បុគ្គលិក​ក្នុង​វេទិកា​ការងារ​របស់​NEA នោះ​រួមមាន​៖ ធនាគារ​កាណាឌីយ៉ា​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី , ក្រុមហ៊ុន EMD (F&B) Co.,ltd, GGear Group Co., Ltd, Kim Mex Construction and Investment Co., LTD, ក្រុមហ៊ុន CHIP MONG GROUP, TH GROUP, PHNOM PENH HOTEL, ម៉ា​ស្ទ័​រ ស៊ុ​គី​ស៊ុប​, DEWHIRST EST.1880, DENSO (CAMBODIA) CO., LTD , BIMA, LOPFORM, KK FUND LEASING PLC, ក្រុមហ៊ុន​ជប៉ុន Sumi (Cambodia) Wiring System CO.LTD, ក្រុមហ៊ុន​ជប៉ុន Minebea Mitsumi, CC-REALTY​។​

​គួរបញ្ជាក់​ផងដែរ​ថា រាល់ពេល​នៃ​ការរៀបចំ​វេទិកា​ការងារ ឬ​កិច្ចសម្ភាសន៍​ការងារ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តែងតែ​អនុវត្តន៍​យ៉ាង​ម៉ត់ចត់​នូវ​វិធានការណ៍​សុវត្ថិភាព ស្របតាម ការណែនាំ​របស់​ក្រសួងសុខាភិបាល​គឺ ៣​ការពារ ៣​កុំ ដើម្បី​ទប់ស្កាត់ ការឆ្លង និង​រីក​រាល​នៃ​ជំងឺ កូ​វីដ​-១៩ ដើម្បី​អាច​ធានា បាន​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​ទទួលបាន​ឱកាស ការងារ សម្រាប់​ភាគី​និយោជក និង​អ្នកស្វែងរក​ការងារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close