លោក ព្រហ្ម ម៉ាញ ត្រូវប្រមុខរដ្ឋស្តីទីផ្តល់គោរមងារកិត្តិយស ជា កិត្តិឧទ្ទេសបណ្ឌិត
លោក ព្រហ្ម ម៉ាញ ដែលគេស្គាល់ថា គឺជាអ្នកចម្រៀងអាយ៉ៃ ដ៏ល្បីល្បាញ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជា ជា កិត្តិឧទ្ទេសបណ្ឌិត។
ការផ្ដល់គោរមងារនេះ ស្របពេលដែលលោក ព្រហ្ម ម៉ាញ បានចូលសម្រាកព្យាបាលជំងឺលើសឈាមកាលពីខែមុន ក្រោយពីមានអាការដួលសន្លប់។ ប៉ុន្តែលោក ព្រហ្ម ម៉ាញ បានចេញពីមន្ទីរពេទ្យវិញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។