សមត្ថកិច្ចឃាត់ខ្លួនលោក លោក អៀ គុយម៉ុង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត ទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក
ប្រភពពីសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអោយដឹងថា នៅរសៀលថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅនេះ សមត្ថកិច្ចនគរបាលនាយកដ្ឋានបានឃាត់ ខ្លួនឈ្មោះ ឣៀ គុយម៉ុង តាមដីកាបញ្ជាអោយនាំខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំងតាមបណ្ដឹងរបស់លោក មៀច សុភ័ក្រ្តតារា ពាក់ព័ន្ធបទល្មើស រំលោភលេីសេចក្ដីទុកចិត្ត ដែលមានទឹកប្រាក់ជិតកន្លះលានដុល្លារ នៅវេលាម៉ោង ៩:៣០ នាទី ព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ នេះ សមត្ថកិច្ចនាយដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនទៅទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការនីតិវិធីបន្ត ។
បេីតាមប្រភពពីខេត្តកំពង់ឆ្នាំងឯណោះវិញបានអោយដឹងថា ក្រៅពីបណ្ដឹងរបស់ឈ្មោះ មៀច សុភ័ក្រ្តតារា នៅមានបណ្ដឹង ច្រេីនទៀតប្រឆាំងនឹងរូបលោក អៀ គុយម៉ុង និង ប្រពន្ធ កន្លងមកគ្មានអ្នកណាហ៊ានប៉ះលោក អៀ គុយម៉ុង និង ប្រពន្ធ ទេ ព្រោះតែលោកនិង ប្រពន្ធ មានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតមន្ត្រីជាន់ខ្ពស់ខេត្តកំពង់ឆ្នាំងម្នាក់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។