ភ្នំពេញ​ទទួលបានទេសចរជិត២២ម៉ឺននាក់កំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ពលរដ្ឋលេងកម្សាន្ត នៅរមណីយដ្ឋានវត្តភ្នំ និងតាមមាត់ទន្លេមុខព្រះបរមរាជវាំងជាង២២ម៉ឺននាក់។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុង​ចំណោម​២២ម៉ឺននាក់នោះ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី (ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ) ពលរដ្ឋ​មក​លេងកម្សាន្ត​ប្រមាណជិត៤នាក់ ខណៈថ្ងៃទី២ (ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ) ពលរដ្ឋ​មក​កម្សាន្ត​ប្រមាណ ៦ម៉ឺន៥ពាន់នាក់ និងថ្ងៃទី៣ (ថ្ងៃទី១៧ ខែមេសា) ប្រជាពលរដ្ឋមកដើររលេងកម្សាន្ត កើនឡើងដល់ជាង ១០០.០០០នាក់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close