មីយ៉ាន់ម៉ា បើកអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គូនឡើងវិញ
ប្រទេសមីយ៉ាន់ម៉ា បានបើកដំណើរការឡើងវិញនូវអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គូន បន្ទាប់ពីប្រទេសនេះបានផ្អាកជើងហោះហើរពាណិជ្ជកម្ម ទាំងអស់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ជាងពីរឆ្នាំ។
មន្ត្រីអាកាសយានដ្ឋានបានប្រាប់សារព័ត៌មានចិនស៊ីនហួរថា ជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍សិង្ហបុរីដែលបានមកដល់នៅម៉ោងប្រហែល ៩ ព្រឹកកាលពីថ្ងៃអាទិត្យ ទី១៧ មេសា គឺជា ជើង ហោះហើរដំបូងដែលចុះមកអាកាសយានដ្ឋានបន្ទាប់ពីបានបើកដំណើរការឡើងវិញ។ មីយ៉ាន់ម៉ា បានផ្អាកប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្មក្នុងខែមីនា ឆ្នាំ ២០២២ នៅដើមដំបូង នៃជំងឺរាត ត្បាត COVID-19 ក្នុងការប៉ុនប៉ង ទប់ស្កាត់មេរោគ។
អ្នកដំណើរដែលចូលមកត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងជាមួយនឹងវ៉ាក់សាំងដែលអនុម័តដោយក្រសួងសុខាភិបាល និងរបាយការណ៍អវិជ្ជមាន COVID-19 RT-PCR ព្រមទាំងជាមួយនឹង ឯកសារផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។