កូរ៉េខាងជើង ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​

​កូរ៉េខាងជើង កំពុង​បង្កើន​ការរៀបចំ​នានា សម្រាប់​ការធ្វើ​សមយុទ្ធ​យោធា​មួយ នៅមុន​ថ្ងៃ​ខួបកំណើត​បង្កើត​កងទ័ព​កូរ៉េខាងជើង នៅ​សប្ដាហ៍​ក្រោយនេះ នេះ​បើតាម​យោធា​កូរ៉េខាងត្បូង​។​

​យោធា​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង កាលពី​ថ្ងៃទី​១៨ មេសា​ថា បរិក្ខារ​នៅក្នុង​ចំនួន​ដ៏​ច្រើន​ត្រូវបាន​ប្រ​ផ្ដុំ​នៅឯ​អាកាសយានដ្ឋាន​មី​រី​ម (Mirim) ស្ថិតនៅ​ជាយ រដ្ឋធានី​ព្យុងយ៉ាង ជាទី​ដែល​ការហាត់​សម​ព្យុហយាត្រា​យោធា​តែងតែ​ធ្វើឡើង ហើយ​ប្រហែល​ជាមាន​មនុស្ស​ច្រើនជាង ២០,០០០​នាក់ អាច​នឹងចូលរួម​នៅក្នុង​ព្យុហយាត្រា​យោធា​នេះ​។​

​ជាមួយគ្នានេះដែរ អាមេរិក និង​កូរ៉េខាងត្បូង ក៏បាន​ចាប់ផ្ដើម​សមយុទ្ធ​យោធា​រួមគ្នា​ផងដែរ តែ​ជាការ​ធ្វើ​សមយុទ្ធ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល ត្រូវ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​មាន​រយៈពេល ៩​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨ មេសា តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close