ករណី​ឃាតកម្ម​រំលោភ​សម្លាប់ នៅ​សង្កាត់​អូរ​ស្មាច់ ត្រូវ​សមត្ថកិច្ច​បំបែក​បា​នស​ម្រ​ច ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​!

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ដោយមាន​ណែនាំ និង​ចង្អុលបង្ហាញ​ពី​សំណាក់ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មានការ​សម្របសម្រួល​ពី ឯកឧត្តម តូច សុភ​ក្ដី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២២ បាន​ដឹកនាំ​ផ្ទាល់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង សហការ​ជាមួយនិង​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បំបែកសំណុំរឿង ករណី​ឃាតកម្ម​(​រំលោភ​សម្លាប់​) នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដោយ​ជោគជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ កម្លាំង​ជំនាញ​យើង​បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​កំណត់​បាន​មុខសញ្ញា​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២​នាក់ គឺ​ទី​១.​ឈ្មោះ ភាក់ សីហា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​ពក សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ទី​២.​ឈ្មោះ ភា​ជ សុជាតិ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​បន្ទាប់ពី​បានធ្វើ​ការសាកសួរ​ជនដៃដល់​ទាំង ២​នាក់ ខាងលើនេះ​រួច ពួកគេ​បាន​សារភាពថា​៖ គឺ​នៅមាន​បក្ខពួក​ខ្លួន​ម្នាក់ទៀត បាន​ចូលរួម​ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក​ជាមួយ​ពួកខ្លួន​ផងដែរ​។ បន្ទាប់មក​រហូតដល់​ម៉ោង​២​និង​០០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ថែម​ម្នាក់ទៀត​មានឈ្មោះ ត្រ​យ ចិ​ត្រា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​ក្រោយមកទៀត​ពេល​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​បំភ្លឺ​ជនសង្ស័យ​ទាំង ៣​នាក់ ខាងលើ​អស់ហើយ ពួកគេ​បាន​ឆ្លើយ​សារភាពថា​៖ រូប​ខ្លួន​ទាំង ៣​នាក់ ពិតជា​បានធ្វើ​សកម្មភាព​លប​ស្ទាក់ចាប់​ជនរងគ្រោះ​នៅតាម​ផ្លូវ ដើម្បី​យកទៅ​រំលោភ​បូក រួចហើយ​វាយ​សម្លាប់ និង​បោះ​ចូលទៅក្នុង​ទឹកអូរ​ខាងត្បូង​ភូមិ​ពិតប្រាកដ​មែន ។​

​សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២៣​និង​០០​នាទី នៅ​ចំណុច​មាត់​អូរ​ខាងត្បូង​ភូមិ ស្ថិតក្នុង​ភូមិ​ការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កើត​ករណី​រំលោភ​សម្លាប់ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​ឈ្មោះ ឡុង គឹម​ឡាយ ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ បាន​រំលោភ និង​វាយ​សម្លាប់ រួច​បោះ​សាកសព​ចូលទៅក្នុង​ទឹកអូរ​ខាងត្បូង ភូមិ​ចំការចេក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close