អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ដោះដូរ​អ្នកទោស​ជា​លើក​ទី​៥

​កៀវ​៖ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោកស្រី អៀ​រី​ណា វេ​រ៉េ​ស​ឈុ​គ (Iryna Vereshchuk) ថ្លែងថា ប្រទេស​របស់លោក​ស្រី និង​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បានធ្វើ​ការដោះដូរ​អ្នកទោស​លើក​ទី​៥ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជម្លោះ​។​

​លោកស្រី វេ​រ៉េ​ស​ឈុ​គ បាន​បង្ហោះ​សារ​នៅលើ​តេ​ឡេ​ក្រាម​ថា ជា​លទ្ធផល​នៃ​ការដោះដូរ​ខាងលើនេះ ឈ្លើយសឹក​សង្គ្រាម​អ៊ុយ​ក្រែ​ន​៧៦​នាក់ រួមទាំង​ជន​ស៊ីវិល​១៦​នាក់​បាន​ត្រឡប់ទៅផ្ទះ​វិញ បន្ទាប់ពី​ការដោះលែង​ដោយ​កងកម្លាំង​រុស្ស៊ី​។ លោកស្រី​បន្ថែមថា ក្នុងចំណោម​បុគ្គលិក​យោធា​អ៊ុយ​ក្រែ​ន​៦០​នាក់​ដែល​ត្រូវបាន​ដោះលែង មាន​១០​នាក់​ជា​មន្ត្រី​រដ្ឋាភិបាល​។

​យ៉ាងណាមិញ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​រូបនេះ មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ចំនួន​ឈ្លើយសឹក​រុស្ស៊ី​ប៉ុន្មាន​នាក់ ដែល​ត្រូវបាន​ដោះដូរ ក្នុង​កំលុង​ការដោះដូរ​នោះទេ​។ គួរកត់សម្គាល់ អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បានធ្វើ​ការដោះដូរ​ឈ្លើយសឹក​លើកដំបូង កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close