នាយករដ្ឋមន្ត្រី​អ៊ីតាលី ឆ្លង​កូ​វីដ​១៩

​រ៉ូម​៖ រដ្ឋាភិបាល​អ៊ីតាលី​បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោកនាយក​រដ្ឋមន្ត្រី លោក Mario Draghi បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ហើយ​។

​បុរស វ័យ ៧៤​ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ «​មិនមាន​រោគសញ្ញា​អ្វី​ទេ​» នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ ចេញផ្សាយ កាលពី​ថ្ងៃទី​១៨ មេសា​។​

​ការធ្វើ​តេស្ត​វិជ្ជមាន​របស់លោក Draghi កើតឡើង នៅពេលដែល​អត្រា​នៃ​ការឆ្លង​កូ​វីដ​១៩ នៅក្នុង​ប្រទេស​អ៊ីតាលី​បាន​កើនឡើង ពី​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ដើមខែ​មីនា ទោះបីជា​អត្រា​មរណភាព​និង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅតែមាន​កម្រិត​ទាប​ក៏ដោយ​។​

​សូមបញ្ជាក់ថា អ៊ីតាលី បច្ចុប្បន្ន ឆ្លង​កូ​វីដ ប្រចាំថ្ងៃ ជាង​៥​ម៉ឺន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close