អតីតអភិបាលក្រុងម៉ានីល និង ជាភរិយាអតីត ប្រធានាធិបតីហ្វីលីពីនអាចប្រឈមនិងជាប់គុក ៥០ឆ្នាំពីបទពុករលួយ

កាលពីថ្ងៃទី ៩ខែវិច្ឆិកា តុលាកាប្រឆាំងពុករលួយ ហ្វីលីពីន បានចេញបញ្ចារចាប់ខ្លួនភរិយាអតីតប្រធានាធិបតីគឺលោកស្រី Imelda Marcos អយុ ៨៩ឆ្នាំ។

តុលាការបានចោទប្រកាន់លោកស្រីពីបទល្មើស ៧ផ្សេងគ្នាពាក់ព័ន្ធនិងអំពើពុករលួយ ដោយអាចជាប់ទោសពី ៦-១១ឆ្នាំក្នុងបទល្មើសនិមួយៗ ហើយប្រសិនបើ ត្រូវកាត់ទោស លើបទល្មើសទាំង ៧នោះ លោកស្រីអាចជាប់គុក យ៉ាងតិចកន្លងះសត្តវត្ស៍។ ចៅក្រមហ្វីលីពីន បានអតីតតំណាងរាស្ត្រ Imelda Marcos នៅបទល្មើស៧ផ្សេងគ្នា ពាក់ព័ន្ធអំពើពុករលួយ ក្នុងរយៈពេលពីរទស្សវត្ត ដែលស្វាមីរបស់លោកស្រី កាន់តំណែងជាប្រធានាធិបតី គឺលោក Derdinand Marcos ។ ក្នុងចំណោម ទោសទាំងឡាយ មានបទល្មើ៧ករណីពាក់ព័ន្ធនិងការបញ្ចូនប្រាក់សរុប ជាង ២០០លានដុល្លារចូលទៅកាន់មូលនិធិនៅក្នុងប្រទេសស្វិស ពេលដែលលោកស្រីកាន់តំណែងជាអភិបាលក្រុងម៉ានីល(ឆ្នាំ១៩៧៥-១៩៨៦)។ លោកស្រីរងការចោទប្រកាន់ពីបទបើកគណនីឈ្មោះផ្សេងនៅក្នុងប្រទេសស្វិស ដើម្បីបញ្ចូនប្រាក់ចូលទៅកាន់ទីនោះ ។គ្រួរសាររបស់លោកស្រី រងការចោទប្រកាន់ពីបទ លាក់ទ្រព្យសម្បត្តិ ដេលមានទឹកប្រាក់ជាង ៦៥៨លានដុល្លារ នៅតាមបណ្តាធនាគា ក្នុងប្រទេសស្វិស។ ច្បាប់ចាប់ខ្លួនលោកស្រី Imelda អាចនឹងមិនត្រូវបានអនុវត្ត ភ្លាម ដោយសារតែលោកស្រីអាចនឹងតវ៉ា លើសេចក្តីសម្រេចរបស់តុលាកា ប្រឆាំងពុករលួយ Sadiganbayan ។ក្រៅពីនេះ លោកស្រីអាចស្នើរសុំនៅក្រៅឃុំ ។ តាមច្បាប់ លោកស្រីមានរយៈពេល ១៥ថ្ងៃដើម្បីប្តឹងតវានឹងសេចក្តីសម្រេចរបស់តុលាការ ហើយតុលាការមានរយៈពេល ៣០ថ្ងៃ ដើម្បីចេញសេចក្តីសម្រេចចុងក្រោយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close