ព្រឹកមិញ ឆេះទូរកុងតឺន័រនៅក្នុងផែស្ងួតហុងឡេងហួរ ក្នុងខណ្ឌកំបូល
នាយកដ្ឋានពន្លត់អគ្គិភ័យបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះទូរកុងតឺន័រ នៅក្នុងផែស្ងួត ហុងឡេងហួរ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយកើតអគ្គិភ័យនេះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យប្រចាំការនៅសាលាខណ្ឌកំបូលបានចេញអន្តរាគមន៍ពន្លត់ រួមជាមួយរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដោយបានបើកទ្វារទូកុងតឺន័រ និងយកគ្រឿងចក្រទៅស្ទូចលើកចាក់អីវ៉ាន់ចេញពីក្នុងទូកុងតឺន័រដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ផងដែរ។
ករណីអគ្គិភ័យនេះ បានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។