ក្រុម​អ្នកជំនាញ​ទេសចរណ៍ ព្យាករណ៍​ថា ឆ្នាំ​២០២៣ ទេសចរណ៍​ពិភពលោក​នឹង​មក​ល្អ​ធម្មតា​វិញ

​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ទេសចរណ៍​ពិភពលោក (WTTC) បាន​ឲ្យ​ដឹង នា​ថ្ងៃទី​២១ មេសា ២០២២​ថា នៅ​ឆ្នាំ​២០២៣ ទេសចរណ៍​សកល​ត្រូវបាន​ព្យាករណ៍​ថា នឹង​ត្រលប់​ទៅ​កម្រិត ធម្មតា​វិញ ដូច​មុនពេល​មានការ​រាតត្បាត​នៃ​ជំងឺ​រាតត្បាត ហើយនឹង​កើនឡើង​ក្នុង​អត្រា​មួយ​ដែល នឹង​លើសពី​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ពិភពលោក​។

WTTC តាមរយៈ​របាយការណ៍​មួយ ដែល​បានចេញ​ផ្សាយ​អំឡុងពេល​សន្និសីទ​ក្រុម​ឧស្សាហកម្ម​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ថា ឧស្សាហកម្ម​នេះ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​អត្រាកំណើន ជា​មធ្យម ប្រចាំឆ្នាំ ៥.៨ ភាគរយ​ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៣ កើន​លើស​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក (GDP) ២.៧​ភាគរយ និង​បង្កើត​ការងារ​ថ្មី​ចំនួន ១២៦ លាន​ការងារ​។

GDP របស់​ឧស្សាហកម្ម​ទេសចរណ៍ និង​ទេសចរណ៍​ត្រូវបាន​គេ​មើលឃើញថា កើនឡើង​ដល់​ទៅ ៨.៣៥ លាន​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២២ និង ៩.៦ លាន​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២៣ ដែលជា​ការវិលត្រឡប់​ទៅកាន់​កម្រិត​មុន​ការ​រាតត្បាត​។

​ផ្អែក​តាម WTTC ដដែល ការងារ​ទេសចរណ៍​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ងើប​ឡើងវិញ​ដល់​៣០០ លាន​នៅ​ឆ្នាំនេះ និង ៣២៤ លាន​ក្នុង​ឆ្នាំ ២០២៣ ពោលគឺ​ជិត​នឹង ៣៣៣ លាន ដែល​បានឃើញ​ក្នុង​ឆ្នាំ ២០១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close