កូនផ្សោតទី២ ក្នុងឆ្នាំនេះ បានបង្ហាញវត្តមាន នៅក្នុងដែនជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី
ក្នុងអំឡុងពេលចុះអនុវត្តការស្រាវជ្រាវតាមដងទន្លេមេគង្គ ក្រុមអ្នកជំនាញស្រាវជ្រាវ និងតាមដានសត្វផ្សោតនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF បានកត់ត្រាតាមរយៈរូបថតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២កន្លងទៅ នូវវត្តមានរបស់កូនផ្សោតថ្មីមួយក្បាល ខណៈពេលវាកំពុងហែលជាមួយសត្វផ្សោតធំៗចំនួន ៩ក្បាលទៀត នៅក្នុងដែនជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ។
ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាសត្វផ្សោតថ្មីនេះមានអាយុទើបតែប្រាំថ្ងៃប៉ុណ្ណោះ ហើយជាកូនសត្វផ្សោតទី២សម្រាប់ឆ្នាំ២០២២នេះ។ សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។
លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និងអង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។