ប្រមុខ​ដឹកនាំ​តំបន់​អឺរ៉ុប​អបអរសាទរ លោក​ម៉ា​ក្រុង​ជាប់ឆ្នោត​ជាថ្មី​

លទ្ធផល​ប៉​ឆ្នោត​កាលពី​យប់​ថ្ងៃទី ២៤​ខែមេសា ក្រោយ​សន្លឹកឆ្នោត​រាប់បាន​ជាង ៨០% ប្រធានាធិបតី​បារាំង លោក​ម៉ា​ក្រុង​ទទួលបាន​សំឡេងគាំទ្រ​រហូតដល់ ៥៥% ចំណែក​គូប្រជែង​លោកស្រី Marine Le Pen​ទទួល​បានតែ ៤៥%​ប៉ុណ្ណោះ ។ ក្នុងពេល​នេះដែរ លោកសរី Marine Le Pen ក៏បាន​ទទួលស្គាល់​ពី​ការបរាជ័យ​របស់ខ្លួន​ផងដែរ​។​

​ប្រមុខ​ដឹកនាំ​នៅ​ជុំវិញ​ពិភពលោក បាន​ជូន​ព័រ​ដល់​ប្រធានាធិបតី​បារាំង​លោក​ម៉ា​ក្រុង ដែល​ទទួលបាន​ជ័យជម្នះ លើ​គូប្រជែង​លោកស្រី Marine Le Pen នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃទី​២៤​ខែមេសា​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា ស្ថេរភាព​តំបន់​អឺរ៉ុប គឺជា​សា​សំខាន់​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​តំបន់​អឺរ៉ុប​ជូនពរ​ដល់​លោក​ម៉ា​ក្រុង ។​

​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Mario Draghi បានចាត់ទុក​ការទទួលបាន​ជ័យជម្នះ របស់លោក​ម៉ា​ក្រុង​គឺជា​«​ព័ត៌មាន​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប​»​។ ក្នុងពេល​ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ លោក Olaf Scholz បាន​លើកឡើងថា ពលរដ្ឋ​បារាំង​មាន​ជំនឿ​យ៉ាង​ម៉ុ​ត​ម៉ាំង​ដល់​ប្រធានាធិបតី​ម៉ា​ក្រុង និង​តំបន់​អឺរ៉ុប​ទាំងមូល​។​

​ប្រធាន​សហគមន៍​អឺរ៉ុប លោក Charles Michel បាន​ឲ្យ​ដឹងថា សហគមន៍​អឺរ៉ុប បាន​ពឹង​ផ្អែកទៅលើ ប្រទេស​បារាំង ក្នុង​រយៈពេល ៥​ឆ្នាំ​បន្តទៀត​។ លោក Charles Michel បាន​បញ្ជាក់ថា​« នៅក្នុង​ដំណាក់កាល​នេះ យើង​ត្រូវការ​អឺរ៉ុប​រឹងមាំ និង​ប្រទេស​បារាំង​សាមគ្គី ជាមួយ​សហគមន៍​អឺរ៉ុប មាន​យុទ្ធសាស្ត្រ​ជាង​នេះ ។​

​ជាមួយគ្នានេះដែរ ប្រធាន​គណកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហាញ​ភាព​សម្បាយ​រីករាយ​យ៉ាងខ្លាំង ដែល​អាច​បន្ត​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​បារាំង ។ លោកស្រី​បញ្ជាក់ថា ជ័យជម្នះ​របស់​បារាំង​គឺជា​ជ័យជម្នះ​របស់​សហគម​ន៍​អឺរ៉ុប​។​

​ក្រៅពីនេះ​ប្រមុខ​ដឹកនាំ​ជាច្រើន​ទៀត ក្នុង​តំបន់​អឺរ៉ុប ក្នុងនោះ នាយករដ្ឋមន្ត្រី​អង់គ្លេស នាយករដ្ឋមន្ត្រី​ប៊ែ​ល​ហ្ស៊ិ​ច ស៊ុយអែត រ៉ូ​ម៉ា​នី ហ្វាំ​ង​ឡង់ ហុ​ល្លង់ ក្រិច​… ក៏បាន​ជូន​ព័រ​ប្រធានាធិបតី​ម៉ា​ក្រុង​ជាប់ឆ្នោត​ជាថ្មី​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close