កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​, ចាប់ពី​ថ្ងៃទី​២៧ ខែមេសា ដល់​ថ្ងៃទី​៣ ខែឧសភា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព ធាតុអាកាស​ពីថ្ងៃ​ទី​២៧ ខែមេសា ដល់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ក្នុងអំឡុង​មួយ​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប៉ាស៊ីហ្វិក ជាមួយនិង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​រុញច្រាន​ពី​មហាសមុទ្រ​ឥណ្ឌា​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣៤-៣៦ °C
* ចាប់ពី​ថ្ងៃទី​២៧-២៨ ខែមេសា នឹង​អាចមាន​ភ្លៀង​ដោយ​អន្លើ​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ បន្ទាប់ពីនោះ​បរិមាណ​ភ្លៀង​នឹង​កើនឡើង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* ចាប់ពី​ថ្ងៃទី​២៧-២៨ ខែមេសា អាចមាន​ភ្លៀង​ដោយ​អន្លើ​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ បន្ទាប់ពីនោះ បរិមាណ​ភ្លៀង​នឹង​កើនឡើង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close