នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធ ករណីចែកចាយនិងប្រើប្រាស់សារធាតុញៀនរួមនឹងវត្ថុតាង
ខេត្តកណ្តាល៖ ជនសង្ស័យ០៦នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធចែកចាយដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី១០វខែវិច្ឆិកាឆ្នាំ ២០១៨វេលាម៉ោង២៣:៣០នាទី នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។
សង្ស័យ(ប្រើប្រាស់)ចំនួន០៤នាក់៖
១•ឈ្មោះ ផុន ម៉េងហួរ ប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិកំពង់ដំរី ឃុំព្រែកតាម៉ាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
២•សុខ សោភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដនៅភូមិព្រែកសំរោង២សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។
៣•ឈ្មោះម៉ាន់ អានន្ទ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៤•ឈ្មោះ ឡៃ ភារុណ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សង្ស័យ(ជួញដូរ)ចំនួន០២នាក់៖
១•ឈ្មោះ សាន់ ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិលេខ១ឃុុំស្វាយរលំស្រុកស្អាង ខេត្តកណ្តាល។
២•ណូនបូរី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិន។
ចំពោះវត្ថុតាងចាប់យកបាន៖
១•ឧបករណ៍ប្រើប្រាសសំរាបជក់មួយចំនួន
២•ម៉ូតូចំនួន០១គ្រឿង ម៉ាកDreamC125ពណ៌ខ្មៅមានស្លាកលេខ កណ្តាល1AA2275។
៣•ទូរស័ព្ឌដៃចំនួន៣គ្រឿង ម៉ាកOPPOចំនួន១គ្រឿងម៉ាកCamfoneចំនួន១គ្រឿង.ម៉ាកNOKIA
ចំនួន១គ្រឿង។
ចំពោះវត្ថុតាងចាប់យកបាន៖(ជួញដូរ)
១•ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំ។
២•ម៉ូតូចំនួន០២គ្រឿង ១ម៉ាកnex ពណ៌ស ដែលមានស្លាកភ្លំពេញ1AK .5517 ០២ម៉ាកDreamC125ពណ៏ខ្មៅែមានស្លាកលេខ កណ្តាល1Y5766។
លោកអធិការក្រុងតាខ្មៅបានបន្តថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤បានសារភាពថាខ្លួនជាពិតបានធ្វើសកម្ម ភាពជក់ថ្នាំញៀនពិតប្រាកដមែននិងជនសង្ស័យ២នាក់ទៀតក៍បានសារភាពថាថ្នាំញៀនខាងលើពួកខ្លួនបានយកពីឈ្មោះឡាដើម្បីចែកចាយពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។