ក្រសួងបរិស្ថាន បន្ត​ដាំ​ស្តារឡើងវិញ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប ដើម្បី​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​

​ឯកឧត្តម សូ ខន​ឬ​ទ្ធិ​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​ប្រជា​សហគមន៍ រួមគ្នា​ថែរក្សា​ព្រៃឈើ​ដែល​ដាំ​ស្តារឡើងវិញ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប ដើម្បី​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត ។



ការលើកឡើង​បែបនេះ ក្នុងឱកាស​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាំ​ស្តារឡើងវិញ​នៅ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ តំបន់​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង មន្ទីរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន ប្រជា​ពលរ​ដ្ធ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ ។​

​ឯកឧត្តម សូ ខន​ឬ​ទ្ធិ​គុណ បាន​គូសបញ្ជាក់ថា ការដាំ​ស្តារឡើងវិញ​ដើមឈើ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប គឺជា​ការ​បំផុសគំនិត​ប្រជា​ពលរ​ដ្ធ​គ្រប់រូប​ប​ញ្ឍ​ប់​ការកាប់​ទន្ទ្រាន​ដី​ដោយ​ខុស​ច្បាស់ ចូលរួម​ថែរក្សា​ព្រៃឈើ​ឱ្យបាន​គង់វង្ស​ដែលជា​ប្រយោជន៍​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ រក្សាបាន​នូវ​សម្បត្តិ​ធនធានធម្មជាតិ ពិសេស​ផ្តល់​ជា​ជម្រក​ដល់​ជីវៈចម្រុះ​គ្រប់​ប្រភេទ ។​

​ជាមួយគ្នានេះ ឯកឧត្តម ចេង ឡៃ អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាលខេត្ត​ពោធិ៍សាត់​បាន​ចូលរួម​ការពារ​និង​អភិរក្ស​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដើម្បី​ធ្វើឱ្យមាន​ជីវៈចម្រុះ​សម្បូរបែប លើកស្ទួយ​ជីវភាព​សហគមន៍​ឲ្យ​រុងរឿង និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។​

​សូមបញ្ជាក់ថា ដាំ​ស្តារឡើងវិញ​នៅ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ តំបន់​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នា​ថ្ងៃនេះ បានរៀបចំ​ឡើងលើ​ផ្ទៃដី​៥០​ហិកតា និង​បាន​ដាំ​កូនឈើ​ចំនួន​២​ម៉ឺន​ដើម រួមមាន ៖ រាំង​ទឹក​ចំនួន​១២០០០​ដើម សណ្តាន់​ចំនួណ​៤០០០​ដើម ម្តេ​ញ​៣៥០០​ដើម និង​ឬ​ស្សី​ចំនួន​៥០០​ដើម ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close