វៀតណាម ពិចារណា​កាត់បន្ថយ​ពន្ធ នាំចូល​ប្រេងសាំង​ពី ២០​ភាគរយ​ទៅ ១២​ភាគរយ​

​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម កំពុង​ពិចារណា​កាត់បន្ថយ​ពន្ធ​នាំចូល​ប្រេងសាំង​ពី ២០​ភាគរយ​ទៅ ១២​ភាគរយ ពី​បណ្តា​ប្រទេស​ខ្លះៗ ជា​ប្រទេស​ដែល​ខ្លួន​កំណត់ថា គួរ​កាត់បន្ថយ​ខ្លាំងជាងគេ​។​

​មន្ត្រី​ក្រសួង​ថា ការកាត់បន្ថយ​ពន្ធ​នឹង​ជួយ​ធ្វើ​ពិពិធ​កម្ម​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​របស់​វៀតណាម និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​អ្នកផ្គត់ផ្គង់​មួយចំនួន ចំពេល​មានការ​រំខាន​ជា​សកល​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​មិន​ទំនងជា​កាត់បន្ថយ​តម្លៃ​សាំង​ក្នុងស្រុក​នោះទេ​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំមុន ប្រទេស​វៀតណាម​បាន​នាំចូល​ប្រេងសាំង​ភាគច្រើន ពី​ប្រទេស​កូរ៉េខាងត្បូង និង​បណ្តា​ប្រទេស​អាស៊ាន ដែល​យកពន្ធ ៨ ភាគរយ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​

​ថ្មីៗ​នេះដែរ វៀតណាម​កាត់​បន្ថយពន្ធ​បរិស្ថាន លើ​ប្រេងសាំង​រួចហើយ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រេង​ឡើងថ្លៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close