តុលាការ​ កោះហៅ​ស្នងការរង​នគរបាល​ខេត្តកណ្តាល​ម្នាក់ ករណី​បំភាន់​មន្ត្រី​សុរិយោដី និង​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​

លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បានចេញ​ដីកា កោះហៅ លោក​ផ្កាយ​១ ឈ្មោះ អ៊ុ​ល ប៊ុណ្ណា​ មកតុលាការដើម្បីមកឆ្លើយបំភ្លឺករណី​បំភាន់​មន្ត្រី​សុរិយោដី និង​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ ។

គួរ​បញ្ជាក់ថា លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ដែលមានអត្តលេខ ៦១៧៤៣ កន្លងទៅធ្លាប់ត្រូវ​បាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច អនុវត្ត​វិន័យ​ក្រោមរូបភាព ព្រមាន​លើក​ទី​១ ម្តងហើយ ដោយ​មូលហេតុ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។

បើតាមសេចក្តីរាយការណ៍ខ្លះទៀតថា បុគ្គល​ខាងលើនេះ ធ្លាប់​យកឈ្មោះ​អ្នកធំ​ទៅប្រើ​ប្រាស់​ក្នុង​ជំនួញ​រកស៊ី​ដីធ្លី និង​រត់ការ​ផ្សេងៗ​ ហើយ​ក៏ធ្លាប់​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព ទៅប្រើ​ប្រាស់​ជួល​ឲ្យ​ឯកជន​ទៀតផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close