អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួប៉មឥដ្ឋ ខាងជើងប្រាសាទបាគង
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្គ្រោះតួប៉មទី៧ ដែលសាងឡើងពីឥដ្ឋស្ថិតនៅផ្នែកខាងជើងប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
គម្រោងជួសជុល ដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២មកនោះ ក្រុមអ្នកបច្ចេកទេសកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការជួសជុលពង្រឹងឡើងវិញជណ្តើរថ្មភក់ឡើងប្រាសាទ ជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋជញ្ជាំងតួប្រាសាទដែលរងការពុកផុយខ្លាំងពីក្រោមរហូតដល់កំពូលលើ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ពន្ធពាក់ពន្ធ័មួយចំនួនទៀត។
ការងារជួសជុលនេះ ប្រើរយៈពេល៧ខែ ដោយគ្រោងបញ្ចប់នាចុងឆ្នាំ២០២២ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។