ជំនួញឈើឆ្លងដែនទៅប្រទេសវៀតណាម នៅក្នុងខេត្តក្រចេះ ដំណើរការយ៉ាងរលូន បន្ទាប់ត្រូវគ្នាជាមួយមន្ត្រីគយចល័ត ក្រោមការដឹកនាំរបស់លោក ព្រាប គារ៉ាត់ហៅសិទ្ឌិ
(ក្រចេះ)៖ សេចក្តីរាយការណ៍ពីស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថា ជំនួញឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀត ណាមនៅតែបន្ត សកម្មភាពបានយ៉ាងរលូន បន្ទាប់ពីកម្លាំងគយចល័តបានបិទ មិនឱ្យមានការចរាចរឆ្លងដែន កាលពីសប្តាហ៍កន្លងទៅនេះ។
ប្រភពពីស្រុកស្នួល បានបង្ហើបឲ្យដឹងថា ជំនួញឈើខុស ច្បាប់នាំចេញទៅប្រទេសវៀតណាម នៅតែអាចបន្តសកម្ម ភាពបានឡើងវីញ ក្រោយពីមានការចរចាត្រូវរ៉ូវគ្នាជាមួយកម្លាំងគយចល័ត នៅក្នុងរយៈពេលប្រមាណជិត១សប្តាហ៍នេះ ទើបក្រុមឈ្មួញចាប់ធ្វើសកម្មភាពដឹកជញ្ជូនរាល់យប់ ចេញពីតំបន់នានា នៅក្នុងស្រុកសំបូរ និងស្រុកចិត្របុរី នាំឆ្ពោះទៅកាន់ស្រុកស្នួល តាមបណ្ដាច្រករបៀងមួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីដឹកបន្តនាំចេញទៅកាន់ប្រទេសវៀតណាម។
ប្រភពបានបង្ហើបឱ្យដឹងទៀតថា ការផ្អាកមួយរយៈកាលកន្លងទៅ ដោយសារមន្ត្រីគយចល័តបានបញ្ជាឱ្យផ្អាកមិនឲ្យក្រុមឈ្មួញធ្វើសកម្មភាពនាំឈើចេញទៅក្រៅប្រទេស ហើយការបិទមិនឱ្យក្រុមឈ្មួញធ្វើសកម្មភាពនាំចូលឆ្លងដែនចេញទៅក្រៅប្រទេសនេះ ក៏ត្រូវបានគេបង្ហើបឱ្យដឹងដែរថា ដោយសារតែមានការចរចាមិនត្រូវតម្លៃគ្នា រវាងក្រុមឈ្មួញ និងមន្ត្រីគយចល័ត ដែលប្រចាំការនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។
ប្រភពដដែលបានបង្ហាញពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ថា រយៈពេលកន្លងទៅនេះ ជំនួញឈើខុសច្បាប់បានបន្តសកម្មភាពនាំចេញទៅវៀតណាមបានធម្មតាឡើងវិញ ហើយការធ្វើសកម្មភាពឡើងវិញបាន ត្រូវបានគេបញ្ជាក់ថា មានការចរចាជាមួយនឹងកម្លាំងគយចល័ត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ មេគយចល័តប្រចាំតំបន់៦ មានសមត្ថកិច្ចគ្រប់គ្រងលើដែនដីខេត្តព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគីរី។
សមត្ថកិច្ចតូចតាចមួយចំនួនបានបង្ហើបប្រាប់ថា រាល់សកម្មភាពនៃការដឹកជញ្ជូនទំនិញគេចពន្ធរាប់ទាំងជំនួញឈើឆ្លងដែននេះអាចចរាចរត្រូវបាន មានតែកម្លាំងគយចល័តតែប៉ុណ្ណោះព្រោះការបិទឬបើកឱ្យដំណើរការគឺស្ថិតនៅលើមន្ត្រីគយ និងកម្លាំងសមត្ថកិច្ចជំនាញនៅតាមក្រវ៉ាត់ព្រំដែន។
ហើយសកម្មភាពនៃការចរាចរឈើខុសច្បាប់ដែលបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីចំណុចឃុំអូគ្រៀង និងឃុំក្បាលដំរី ឆ្លងកាត់ខេត្តក្រុងក្រចេះ នាំឆ្ពោះទៅស្រុកស្នួល តាមកំណាត់ផ្លូវជាតិលេខ៧ គឺមានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវមួយនេះ។
ប្រជាពលរដ្ឋបាននិយាយថា ដោយសារមានការបើកដៃឲ្យធ្វើចរាចរណ៍ឈើដោយចំហរនេះ ទើបក្រុមអ្នកបើកបររថយន្តនេះ មិនគោរពច្បាប់ចរាចរណ៍ បង្កភាពអនាធិបតេយ្យពេញតាមផ្លូវមានការប្រដេញជើងគ្នាពេញដងផ្លូវធ្វើឲ្យប្រជាពលរដ្ឋចាត់ទុកសមត្ថកិច្ចជំនាញ ដែលដាក់ក្រុមត្រួតពិនិត្យតាមដងផ្លូវថា លុយធ្វើឱ្យខ្មាក់ភ្នែកមិនមានចំណាត់ការទៅលើក្រុមរថយន្តដឹកឈើខុសច្បាប់ទាំងនោះ។
ក្រៅពីការបើកដៃឲ្យមានការនាំចូលឆ្លងដែនឈើខុសច្បាប់ពីសំណាក់មន្ត្រីគយចល័ត ក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ មេគយចល័ត និងមន្ត្រីជំនាញ ដែលពាក់ព័ន្ធគឺតាមដងផ្លូវចាប់តាំងពីស្រុកសំបូរ រហូតដល់ស្រុកស្នួល ខេត្តក្រចេះ ដោយមានស្នាក់ការមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនកន្លែង និងស្នាក់ការកម្លាំងងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលបេសកកម្មពិសេសឲ្យបង្ក្រាបបទល្មើសព្រៃឈើ ក៏មិនអាចទប់ស្កាត់សកម្មភាពចរារណ៍ឈើខុសច្បាប់ឆ្លងដែនទៅទឹកដីវៀតណាម។
ជាក់ស្ដែងចាប់តាំងពីដើមខែវិច្ចិកា ឆ្នាំ២០១៨នេះ គឺក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនរាល់យប់ ដែលមានរថយន្តក្បួនជាច្រើនគ្រឿង ដែលប្រមូល និងដឹកជញ្ជូនឈើខុសច្បាប់ពីតាមតំបន់ផ្សេងៗ នៅក្នុងស្រុកសំបូរ និងស្រុកចិត្របុរី រួចនាំឆ្ពោះមកកាន់គោលដៅតែមួយ គឺក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាមបានដោយរលូននិងមិនមានការភិតភ័យទាំងអស់ព្រោះតែសមត្តកិច្ចតាមដងផ្លូវឃុបឃិតជាប្រពន្ឌ័ទៅហេីយ៕ពាក់និងបញ្ហាលេីកឡេីងខាងលេីខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡេីយពីលោកព្រាបគីរ៉ាត់ហៅសិទ្ឌិមេគយចល័តប្រចាំតំបន់៦បានឡេីយដោយតេទូរសព្ឌ័តែគ្មានអ្នកទទួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។